ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ការិយាល័យនិពន្ធរបស់គេហទំព័រពេញចិត្តមេឌាបានទទួលលិខិតបំភ្លឺមួយច្បាប់ពីលោកលីវ សារុំ ស្មៀនឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវដល់បានបញ្ជាក់ថា លោកពិតជាបានប្លង់ដីរបស់ខ្លួនទៅដាក់បញ្ចាំនៅធនាគារពិតមែន ហើយយកលុយមកប្រើប្រាស់ក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ មិន បានយកប្រាក់មកធ្វើការអភិវឌ្ឍន៍សាលាឃុំនោះទេ។
លិខិតរបស់រដ្ឋបាលឃុំចំប៉ាបានបញ្ជាក់ថា
រដ្ឋបាលឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ សូមធ្វើការបំភ្លឺករណីសារព័ត៌មានពេញចិត្ត មេឌា ចុះផ្សាយកាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦ មានចំណងជើងថា ស្មៀន ឃុំចំប៉ាថា បានដាក់ប្លង់ដីបញ្ចាំដើម្បីយកលុយមកអភិវឌ្ឍន៍ឃុំតាមបញ្ជារបស់លោកស្រីមេឃុំ ។
ដោយសារមានការផ្សព្វផ្សាយពីសារព័ត៌មាន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦ សូមគោរពជម្រាបជូនអ្នកសារ ព័ត៌មាន និងសាធារណៈជនមេត្តាជ្រាបថា៖ ខ្ញុំបាទ ឈ្មោះលីវ សារុំ ស្មៀនឃុំចំប៉ា និងក្រុមគ្រួសារ សូមធ្វើការបំភ្លឺជុំ វិញសារព័ត៌មានអំពីរឿងថា យកប្លង់ដីបញ្ចាំដើម្បីយកលុយមកអភិវឌ្ឍន៍ឃុំ តាមបញ្ជារបស់លោកស្រីមេឃុំ ខ្ញុំបាទសូម បញ្ជាក់ថា ខ្ញុំបាទបានខ្ចីលុយមែន តែយកប្លង់ផ្ទាល់ខ្លួនទៅដាក់ធនាគារដើម្បីយកលុយមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ ខ្លួនប៉ុណ្ណោះ មិនបានពាក់ព័ន្ធជាមួយលោកស្រីមេឃុំឡើយ ចំណែករឿងតុងទីនវិញ លោកស្រីមេឃុំមិនបានដឹងឡើយ៕


