អាណិតអាសូរខ្លាំង! លោកមេបញ្ជាការ ម៉េង ស្រ៊ុន អញ្ជើញចុះជួយគ្រួសារក្រីក្រ មានកូនពិការ៣នាក់ ផ្តល់ទាំងអំណោយ និងកម្លាំងចិត្ត នៅកំពង់ស្ពឺ

អាណិតអាសូរខ្លាំង! លោកមេបញ្ជាការ ម៉េង ស្រ៊ុន អញ្ជើញចុះជួយគ្រួសារក្រីក្រ មានកូនពិការ៣នាក់ ផ្តល់ទាំងអំណោយ និងកម្លាំងចិត្ត នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដោយក្ដីអាណិតអាសូរយ៉ាងជ្រាលជ្រៅ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនគ្រួសារក្រីក្រមួយ ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ដែលកំពុងប្រឈមជីវភាពយ៉ាងលំបាក។

គ្រួសារនេះ មានប្ដីឈ្មោះ សុខ ភក្រ្តា អាយុ៤២ឆ្នាំ ជាកម្មករសំណង់ និងភរិយា ខឿន ឆវី អាយុ៤០ឆ្នាំ ប្រកបមុខរបរបោកគក់ខោអាវ។ ពួកគាត់មានកូន៤នាក់ ក្នុងនោះមានដល់៣នាក់ ពិការ ពីកំណើត និងមានជំងឺឆ្កួតជ្រូក ដែលធ្វើឲ្យបន្ទុកគ្រួសារធ្ងន់ធ្ងរខ្លាំង។ កូនច្បងម្នាក់ប៉ុណ្ណោះ ដែលអាចធ្វើការកាត់សក់ ដើម្បីជួយទ្រទ្រង់គ្រួសារ ខណៈប្អូនៗទៀតត្រូវការការថែទាំជាបន្តបន្ទាប់។

ក្រោយពេលបានឃើញស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំង និងមានប្រសាសន៍លើកទឹកចិត្តយ៉ាងកក់ក្ដៅថា៖

“ទោះជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ សូមកុំបោះបង់ក្ដីសង្ឃឹម។ សូមបន្តឈររឹងមាំ និងតស៊ូ។ អាជ្ញាធរ និងក្រុមការងារ នឹងនៅជាមួយបងប្អូន មិនទុកឲ្យនៅឯកោឡើយ ហើយនឹងបន្តជួយគាំទ្រតាមសមត្ថភាព”។

លោកឧត្តមសេនីយ៍ក៏បានមានប្រសាសន៍បន្ថែមថា ការចូលរួមចែករំលែកទឹកចិត្តមនុស្សធម៌ ជួយគ្នាទៅវិញទៅមក គឺដើម្បីបន្តបង្កើនក្ដីសង្ឃឹមដល់គ្រួសារដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះ ក្រុមការងារបានផ្តល់អំណោយរួមមាន ថវិកា ៤០០,០០០រៀល អង្ករ ៣បាវ មី ៣កេស ទឹកសុទ្ធ ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៣យួរ និងរទេះរុញ ៣គ្រឿង។

គួរជម្រាបថា អំណោយទាំងនេះ មិនត្រឹមជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មានតម្លៃ បង្ហាញពីស្មារតីមនុស្សធម៌ និងការចែករំលែកក្នុងសង្គម ដែលជួយបន្តក្ដូសង្ឃឹមឲ្យគ្រួសារនេះ អាចបន្តដំណើរជីវិតទៅមុខដោយកម្លាំងចិត្តរឹងមាំបន្ថែមទៀត៕

img 20260317 121338 348 960x580 img 20260317 121352 082 1024x768 img 20260317 121358 596 1024x768 img 20260317 121356 834 1024x768 img 20260317 121402 020 1024x768 img 20260317 121404 985 1024x768 20260317 103439 20260317 103336 20260317 102838 20260317 103009 20260317 103017

Scroll to Top