ផ្ដើមចេញពីការប្ដឹងផ្ដល់រវាងអភិបាលស្រុកឯកភ្នំ លោកម៉ិល សុផល និងលោកសែម បូរ៉ា អគ្គនាយកបណ្ដាញព័ត៌មាន TNM នៅពេលដែលលោកសែម បូរា ឈ្នះក្តី ក៏បានដាក់ពាក្យបណ្ដឹង ចូលអយ្យការអមសាលាដំបូងខេត្តបាត់ដំបងប្ដឹងបកទៅលោកម៉ិល សុផលនោះវិញ។ ប៉ុន្តែបណ្តឹងនោះ ត្រូវបានព្រះរាជអាជ្ញារងចៅ កុផេង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងតម្កល់អត់ចាត់ ការ។
ឥឡូវវាលែងជាបញ្ហារវាងលោកអភិបាលស្រុកឯកភ្នំ និងលោកអគ្គនាយកTNMទៀតហើយ។ ផ្ទុយទៅវិញ វាបានក្លាយជាបញ្ហាដ៏ក្តៅគគុក រវាងព្រះរាជអាជ្ញារងចៅ កុផេង ជាមួយនឹងលោកសែម បូរ៉ា វិញម្ដង។ នោះគឺកាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៦ លោកសែម បូរ៉ាបានដាក់ពាក្យសុំអន្តរាគមន៍ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយលោកសែម បូរ៉ា បានបញ្ជាក់ថា សុំប្តឹងព្រះរាជអាជ្ញារងឈ្មោះ ចៅ កុផេង លើភាពមិនប្រក្រតី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ៩១១ ចុះថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងស្នើ សុំក្រសួងយុត្តិធម៌ជួយ អន្តរាគមន៍ទៅមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ពិនិត្យភាពមិនប្រក្រតី នៃដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ។
នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៦នេះទៀត លោក សែម បូរ៉ា បានដាក់ពាក្យបណ្ដឹងមួយទៀត ចូលទៅប្រធានក្រុមប្រឹក្សាវិន័យនៃក្រុមប្រឹក្សាអង្គចៅក្រម ដោយប្តឹងព្រះរាជអាជ្ញារងឈ្មោះ ចៅ កុផេង លើភាពមិនប្រក្រតី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩១១ ចុះថ្ងៃ ទី១១ ខែ មិថុនា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង និងស្នើសុំក្រសួងយុត្តិធម៌ជួយ អន្តរាគមន៍ទៅមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ពិនិត្យភាពមិនប្រក្រតីនៃដីកាសម្រេចតម្កល់ រឿងទុកឥតចាត់ការ។
លោកសែម បូរ៉ាបញ្ជាក់ថា ខ្ញុំបាទសូមគោរពជម្រាបជូន លោកជំទាវប្រធានក្រុមប្រឹក្សាវិន័យមេត្តាជ្រាបថា ខ្ញុំបាទបានដាក់ពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ លើឈ្មោះ ម៉ិល សុផល ពីបទ “បរិហារបង្កាច់កេរ្តិ៍” ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ ។ ក្រោយមក ខ្ញុំបាទ បានទទួលលិខិតជូន ដំណឹង ស្តីពីដីកាតម្កល់រឿងទុកឥតចាត់ការររលេខៈ ៦២៨ អយ.ញ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ របស់លោកចៅ កុផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩១១ ចុះថ្ងៃទី១១ ខែមមិថុនា ឆ្នាំ២០២៥។
ខ្ញុំបាទបញ្ជាក់ថា ចំពោះការ សម្រេចសេចក្តីតាមរយៈដីកាតម្កល់ រឿងទុកឥតចាត់ការនេះ គឺមានភាពមិនប្រក្រតី ហើយបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ខ្ញុំបាទយ៉ាង ធ្ងន់ធ្ងរ។ ខ្ញុំបាទមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក ប៉ុន្តែព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បែរជាសម្រេចតម្កល់រឿងទុកឥតចាត់ការទៅវិញ។ ដោយរងភាពអយុត្តិធម៌ ខ្ញុំបាទបានដាក់ពាក្យបណ្ដឹង ឧទ្ធរណ៍ និងដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
អគ្គនាយកTNMបន្ថែមថា ខ្ញុំចង់បានយុត្តិធម៌១ !កន្លែងមាត្រាណាដែលគេរក្សាមិនចាត់ការ។ ខ្ញុំប្ដឹង ឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្មីៗនេះទៀតបាទប្ដឹងទៅប្រធានក្រុមប្រឹក្សាវិន័យនៃអង្គចៅ ក្រម។ ខ្ញុំសំណូម ពរឲ្យដាក់ទោសទណ្ឌទៅលើព្រះរាជអាជ្ញារងនេះ៕


