សមត្ថកិច្ចរាជធានីចុះពិនិត្យរដ្ឋបាលរកឃើញជនបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ

សមត្ថកិច្ចរាជធានីចុះពិនិត្យរដ្ឋបាលរកឃើញជនបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានចុះរដ្ឋបាលពិនិត្យជនបរទេសនៅចំណុចចំនួន០២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ ធ្វើឡើងតបតាមបទបញ្ជាលោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ,ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពរខណ្ឌជ្រោយចង្វារ នឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួត ពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេសសង្ស័យលួច លាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង ផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ជាលទ្ធផល ៖ ទីតាំងទី១ នៅក្នុងខុនដូ Yellow Tower ជាន់ទី៥ បន្ទប់C ស្ថិតនៅផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន ១៥នាក់ (ស្រី ០៨នាក់ ) ។ ក្នុងនោះមាន ជនបរទេសចំនួន ០៦នាក់ ស្រី ០៤នាក់ មាន ០១សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១៦គ្រឿង, ម៉ូនីទ័រ ១២គ្រឿង , CPU ១៧គ្រឿង ។

យោងតាមការកោសល្យវិច័យសន្និដ្ឋានឲ្យដឹងថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព៌តមានជូនអតិថិជន ដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេសុី ។

ទីតាំងទី២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់ ០៨ជាន់ មាន៦៤បន្ទប់ ។ ក្នុងនោះរកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប ៩៣នាក់ ស្រី ០៤ នាក់មាន ០២ សញ្ជាតិ រួមមាន ៖ សញ្ជាតិ ប៉ាគីស្ថាន មាន៩២នាក់ (ស្រី ០៤នាក់) , សញ្ជាតិ ឥណ្ឌា មាន ០១នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២នាក់ ស្រី ០២ នាក់,លិខិតឆ្លងដែន(ផុតទិដ្ឋការ) ២៦ នាក់ស្រី០១នាក់ គ្មានលិខិតឆ្លងដែន ០៥នាក់ ស្រី ០១នាក់ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

img 20260307 101745 945 img 20260307 101746 109 img 20260307 101746 165 img 20260307 101746 666 img 20260307 101746 638 img 20260307 101746 609 img 20260307 101746 269

Scroll to Top