ក្រសួងព័ត៌មានបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើក កម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»

ក្រសួងព័ត៌មានបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើក កម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»

ភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាល ចតុម្មុខមង្គលទីស្តីការក្រសួងឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃរួចមក។

ក្នុងរយៈពេល ៣ថ្ងៃនេះមានសិក្ខាកាមសរុប ២៤៤នាក់ មកពីអង្គភាពព័ត៌មាន ក្រសួង ស្ថាប័ន និងសមាគមនានា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈ និងការគោរពច្បាប់ក្នុងវិស័យព័ត៌មានកម្ពុជា។

វគ្គបណ្តុះបណ្តាលផ្តោតលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យព័ត៌មាន, ធម្មនុញ្ញ និងក្រមសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវ,តួនាទី និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន, ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ,ប្រវត្តិ និងបរិបទអភិវឌ្ឍវិស័យព័ត៌មាន និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ។

តាមរយៈរបាយការណ៍បូកសរុប បានបង្ហាញលទ្ធផលស្ទង់មតិ គឺ៩៥.៩% យល់ថាវគ្គមានអត្ថប្រយោជន៍ និងមានភាពច្បាស់លាស់ ហើយជាង ៩៨% មានការពេញចិត្តចំពោះគុណភាពវគ្គ និង ៧១.៨% វាយតម្លៃថាគ្រូបង្រៀនមានសមត្ថភាពល្អ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ សុផល បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលដែលវគ្គបណ្តុះបណ្តាលនេះទទួលបាន ហើយជាឱកាសក្នុងការចែករំលែកបទ ពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាននិងសោទស្សន៍ និងលើក កម្ពស់ការយល់ដឹងអំពីសីលធម៌វិជ្ជាជីវៈមានទំនួលខុសត្រូវនិងគោរពច្បាប់ ។ 

វគ្គបណ្តុះបណ្តាលនេះ ជាជំហានសំខាន់ក្នុងការពង្រឹង ស្មារតីគោរពច្បាប់ សុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព។

ក្រសួងព័ត៌មាន បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបង្កើនភាពជឿទុកចិត្តពីសាធារណៈជន និងរួមចំណែកថែរក្សាស្ថិរភាពសង្គម ៕

img 20260225 192333 986 img 20260225 192333 963 dsc08121 dsc08001 dsc08016 dsc08012 dsc08054 dsc08334 dsc07960 1 dsc07609 dsc07833 dsc07534 dsc07467 20260225 155840 img 8934 dsc08490 dsc08492 dsc08367 dsc08370 dsc08374 dsc08385 dsc08382 dsc08377 img 20260225 183855 050

Scroll to Top