ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសមិទ្ធផលជាច្រើនដែលខេត្តកំពង់ចាមសម្រេចបាន

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសមិទ្ធផលជាច្រើនដែលខេត្តកំពង់ចាមសម្រេចបាន

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានលើកឡើងថា ស.ស.យ.ក ជាតួអង្គមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍនូវសមិទ្ធផលជាច្រើន ដែលខេត្តកំពង់ចាមសម្រេចបានកន្លងទៅ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ នៅស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា កិច្ចប្រជុំនេះក៏ត្រូវបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏វិសេសវិសាល ដែលខេត្តកំពង់ចាម សម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០២៥កន្លងទៅ រួមមាន វឌ្ឍនភាពខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ផ្លូវ ថ្នល់ ស្ពាន សាលារៀន មណ្ឌលសុខភាព វត្តអារាម វិហារសាសនា និងហេដ្ឋរចនាសម្ព័ន្ធសាធារណៈនានា ត្រូវបានកសាងឡើងដើម្បីបំពេញតម្រូវការ នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ការកែលម្អ និងអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ត្រូវបានយកចិត្តទុកដាក់លើសពេលណាៗទាំងអស់ ហើយហេដ្ឋារចនាសម្ព័ន្ធ និងយន្តការ នៃការលើកកម្ពស់វិស័យបរិស្ថាន និងអនាម័យ ជាពិសេសទីលានចាក់សំរាមស្ដង់ដាត្រូវបានកសាងឡើង។ ការផ្តល់សេវាសង្គមជូនដល់ប្រជាពលរដ្ឋ បានទទួលនូវការសាទរកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។អំពីការលើកកម្ពស់វិស័យសេដ្ឋកិច្ច ចំណូលថវិកាសរុបក្នុងខេត្តកំពង់ចាមឆ្នាំ២០២៥ កន្លងទៅសម្រេចបានប្រមាណ២.៨ពាន់លានដុល្លារអាមេរិក ហើយចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ បានកើនឡើងដល់រង្វង់២,៣០០ដុល្លារអាមេរិក ដែលកាលពីឆ្នាំ២០២៤ ចំណូលថវិកាសរុបក្នុងខេត្តមានតែប្រមាណ ២ពាន់លានដុល្លារ និងចំណូលប្រចាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានតែប្រមាណ២,២០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បើទោះបីជា សមិទ្ធផល និងជោគជ័យទាំងនេះ សម្រេចបានដោយសារការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក៏ដោយ ក៏លោកជឿជាក់ថា អង្គភាព ស.ស.យ.ក ក៏ជាតួអង្គមួយដ៏សំខាន់ដែរ ក្នុងការកសាងនូវវឌ្ឍនភាពទាំងនេះ៕

fb img 1771552794421 fb img 1771552797430 fb img 1771552817178 fb img 1771552807110 fb img 1771552806833 fb img 1771552813362 fb img 1771552809923 fb img 1771552807167 fb img 1771552814132

Scroll to Top