ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយរបស់រដ្ឋបាលស្រុក ចុះសួរសុខទុក្ខវីរៈកងទ័ព ដែលបានប្រយុទ្ទទប់ទល់ជាមួយកងទ័ព សៀម រយៈពេល ២០ថ្ងៃ នៅតាមបន្ទាត់ព្រំដែន បានច្បាប់អនុញ្ញាតមកលេងឪពុក ម្ដាយ បងប្អូន រយៈពេល ១សប្ដាហ៍ និងត្រឡប់ទៅតាមគោលដៅវិញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រួមមាន÷
១-វីរៈកងទ័ព ពលបាលទោល តេង កុសល ពលទាហាន នៃកងពលតូចថ្មើរជើងលេខ២១ វរសេនាតូចថ្មើជើងលេខ២១១ ឈរជើងនៅទិសប្រាសាទតាក្របី និងប្រាសាទខ្នារ បានមកលេងឪពុកម្ដាយ នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ។
២-វីរៈកងទ័ព ព្រិន្ទបាលឯក ហាវ សុខលាភ ឈរជើងបង្គោលសីមាលេខ១៤ កងពលតូចទី៣ ខ៣ កងល្បាតទី៦ ចំណុចអូរស្មាច់ កងការពារព្រំដែនគោកលេខ៤០២ ចំណុះឱ្យយុទ្ធភូមិភាគទី៤ បានមកលេងឪពុកមានជំងឺ ស្ថិតនៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ។
ក្នុងឱកាសនោះដែរលោកបណ្ឌិត បាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មីខ្លាឃុំ ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ៤០០,០០០រៀល ៕


